Search
Close this search box.
Search
Close this search box.
  • Chalkboard says Back-to-School Wellness in Khmer.

    សុខុមាលភាពសម្រាប់ការត្រឡប់ទៅសាលាវិញ

    សិស្សដែលមានសុខភាពល្អគឺត្រៀមខ្លួនរួចរាល់ក្នុងការរៀនសូត្រ!

    សូមប្រើប្រាស់បញ្ជីត្រួតពិនិត្យ និងធនធានទាំងនេះ ដើម្បីឱ្យកូនរបស់អ្នកត្រៀមខ្លួនរួចរាល់សម្រាប់ចូលរៀននៅសាលា!

    សុខភាពផ្លូវកាយ

    • កំណត់ពេលពិនិត្យសុខភាពរបស់កូនប្រចាំឆ្នាំ—ធ្វើឱ្យមានភាពល្អប្រសើរឡើងនៅវត្តមាន និងការចូលរួមក្នុងសាលា។
    • អនុវត្តទម្លាប់សុខភាពបែបបង្ការ៖
      • ការលាងដៃ។
      • ការទៅជួបពិគ្រោះជាប្រចាំជាមួយគ្រូពេទ្យកុមារ។
      • ការចាក់វ៉ាក់សាំងតាមពេលវេលាដែលបានកំណត់។
      • ពាក់មួកសុវត្ថិភាព។

    ប្រសិនបើកូនរបស់អ្នកមានតម្រូវការផ្នែកសុខភាព សូមទាក់ទងគិលានុបដ្ឋាកប្រចាំសាលាមុនពេលសាលាចាប់ផ្ដើមបើក។

    ត្រូវការជំនួយក្នុងការស្វែងរកអ្នកផ្ដល់សេវាថែទាំសុខភាព ឬធនធានផ្សេងទៀតសម្រាប់កូនរបស់អ្នកមែនដែរឬទេ?

    សូមពិនិត្យមើល ធនធានដើម្បីស្វែងរកអ្នកផ្ដល់សេវា របស់យើង ឬទូរសព្ទទៅកាន់បណ្ដាញសម្រាប់កុមារតូចៗនៅខោនធី Pierce (Pierce County Early Childhood Network) តាមរយៈលេខ (800) 322-2588។

    វ៉ាក់សាំងបង្ការជំងឺនានា និងជួយរក្សាក្មេងឱ្យបានរៀននៅសាលា។

    សូមបន្តបច្ចុប្បន្នភាពជាមួយនឹងវ៉ាក់សាំងទាំងអស់របស់អ្នក!

      វ៉ាក់សាំង កុមារតូច សាលាបឋមសិក្សាសាលាមធ្យមសិក្សាបឋមភូមិ & ទុតិយភូមិ
     ជំងឺរលាកថ្លើមប្រភេទ B ✔️ ✔️ ✔️
     ជំងឺខាន់ស្លាក់ តេតាណូស និងក្អកមាន់ (DTaP) ✔️ ✔️ ✔️
     ជំងឺរលាកស្រោមខួរប្រភេទ b ✔️ ✔️ ✔️
     ជំងឺគ្រុនស្វិតដៃជើង ✔️ ✔️ ✔️
     ជំងឺរលាកសួត-រលាកស្រោមខួរក្បាលដោយភ្នើម៉ូកូក (PCV) ✔️ ✔️ ✔️
     ជំងឺកញ្ជ្រឹល ក្រឡទែន ស្អូច (MMR) ✔️ ✔️ ✔️
     ជំងឺអុតស្វាយ ✔️ ✔️ ✔️
     ជំងឺតេតាណូស ខាន់ស្លាក់ ក្អកមាន់ (TDAP)  —  — ✔️
     ជំងឺផ្តាសាយធំ 🟡 🟡 🟡
     COVID-19 🟡 🟡 🟡
     ជំងឺមេនឹងហ្គោខូកខល (Meningococcal) —  — 🟡
     ជំងឺឆ្លងតាមការរួមភេទ (HPV)  —  — 🟡

    ✔️ = ត្រូវបានតម្រូវ   🟡 = ត្រូវបានណែនាំ

    តើវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺអ្វី?
      វ៉ាក់សាំង ការពារប្រឆាំងនឹង
     ជំងឺរលាកថ្លើមប្រភេទ Bជំងឺរលាកថ្លើមប្រភេទ B អាចបង្កជាការកើតជំងឺពេញមួយជីវិត ក្រិនថ្លើម (មានសម្លាក) មហារីកថ្លើម ខូចមុខងារថ្លើម និងបណ្ដាលឱ្យស្លាប់
     ជំងឺខាន់ស្លាក់ តេតាណូស និងក្អកមាន់ (DTaP)ជំងឺខាន់ស្លាក់ បង្កើតស្រទាប់យ៉ាងក្រាស់នៅក្នុងរន្ធច្រមុះ បំពង់ក និងផ្លូវដង្ហើម។
    ជំងឺតេតាណូស បង្កឱ្យមានការតឹងសាច់ដុំនៅពេញទាំងរាងកាយ។
    ជំងឺក្អកមាន់ បង្កឱ្យមានការក្អកជាប់ធ្ងន់ធ្ងរ។
     ជំងឺរលាកស្រោមខួរប្រភេទ b
    ជំងឺរលាកស្រោមខួរប្រភេទ b អាចបង្កឱ្យមានការឆ្លងរោគធ្ងន់ធ្ងរនៃស្រោមខួរក្បាល និងឆ្អឹងខ្នង (រលាកស្រោមខួរ) និងចរន្តឈាមរត់។ វ៉ាក់សាំងអាចការពារកូនរបស់អ្នកពីជំងឺរលាកស្រោមខួរប្រភេទ b បាន។
     ជំងឺគ្រុនស្វិតដៃជើងជំងឺគ្រុនស្វិតដៃជើង អាចបង្កឱ្យឈឺបំពង់ក គ្រុនក្ដៅ ចង្អោរ និងឈឺក្បាល។ ករណីធ្ងន់ធ្ងរបង្កឱ្យមានរបួសដល់សរសៃប្រសាទ ដែលបណ្ដាលឱ្យខ្វិន ពិបាកដកដង្ហើម និងជួនកាលបណ្ដាលឱ្យស្លាប់បាន។
     ជំងឺរលាកសួត-រលាកស្រោមខួរក្បាលដោយ
    ភ្នើម៉ូកូក (PCV)
    ជំងឺរលាកសួត-រលាកស្រោមខួរក្បាលដោយភ្នើម៉ូកូក អាចកើតមានចាប់ពីការបង្ករោគក្នុងត្រចៀក និងស៊ីនូស រហូតដល់ការរលាកសួត និងការបង្ករោគក្នុងចរន្តឈាមរត់
     ជំងឺកញ្ជ្រឹល ក្រឡទែន ស្អូច (MMR)ជំងឺកញ្ជ្រឹល បង្កឱ្យឡើងកន្ទួលក្រហម គ្រុនក្ដៅ ក្អក ហៀរសំបោរ និងភ្នែកឡើងពណ៌ផ្កាឈូក។
    ជំងឺក្រឡទែន បង្កឱ្យហើមក្រពេញទឹកមាត់ (ក្រោមថ្គាម) គ្រុនក្ដៅ ឈឺក្បាល អស់កម្លាំង និងឈឺចុកចាប់សាច់ដុំ។
    ជំងឺស្អូច អាចបង្កឱ្យឡើងកន្ទួលក្រហម គ្រុនក្ដៅ ហើមកូនកណ្ដុរ។
     ជំងឺអុតស្វាយជំងឺអុតស្វាយ បង្កឱ្យឡើងកន្ទួលដូចពងបែក រមាស់ អស់កម្លាំង និងគ្រុនក្ដៅ។
     ជំងឺតេតាណូស ខាន់ស្លាក់ ក្អកមាន់ (TDAP)ជំងឺខាន់ស្លាក់ បង្កើតស្រទាប់យ៉ាងក្រាស់នៅក្នុងរន្ធច្រមុះ បំពង់ក និងផ្លូវដង្ហើម។
    ជំងឺតេតាណូស បង្កឱ្យមានការតឹងសាច់ដុំនៅពេញទាំងរាងកាយ។
    ជំងឺក្អកមាន់ បង្កឱ្យមានការក្អកជាប់ធ្ងន់ធ្ងរ។
     ជំងឺផ្តាសាយធំ

    ជំងឺផ្ដាសាយធំ បង្កឱ្យមានគ្រុនក្ដៅ ឈឺចុកចាប់សាច់ដុំ ឈឺបំពង់ក ក្អក និងអស់កម្លាំងខ្លាំង។ វាអាចបង្កឱ្យមានផលវិបាកនានាដូចជារលាកសួតជាដើម។
     COVID-19COVID-19 អាចបង្កឱ្យមានជំងឺស្រាល ដូចជាផ្ដាសាយ ឬជំងឺធ្ងន់ធ្ងរ ដូចជារលាកសួត។ វ៉ាក់សាំងអាចការពារកុមារពីជំងឺធ្ងន់ធ្ងរដែលបណ្ដាលឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។កុមារអាចកើតមានផលវិបាកធ្ងន់ធ្ងរនានាដូចជា បណ្តុំរោគសញ្ញានៃការរលាកនៅលើច្រើនប្រព័ន្ធនៃរាងកាយកុមារ (MIS-C) ជាស្ថានភាពដែលផ្នែកផ្សេងៗនៃរាងកាយបានរលាក រួមទាំងបេះដូង សួត តម្រងនោម ខួរក្បាល ស្បែក ភ្នែក ឬសរីរាង្គក្រពះពោះវៀន។ វ៉ាក់សាំង COVID-19 កាត់បន្ថយអត្រានៃការកើតមានករណី MIS-C បាន 91%។
     ជំងឺមេនឹងហ្គោខូកខល (Meningococcal)ជំងឺមេនឹងហ្គោខូកខល ជារឿយៗគឺធ្ងន់ធ្ងរ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងរួមមានការបង្ករោគនៅស្រោមខួរក្បាល និងឆ្អឹងខ្នង (រលាកស្រោមខួរ) និងចរន្តឈាមរត់។មនុស្សមុនវ័យជំទង់ និងជំទង់គឺមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមេនឹងហ្គោខូកខល។
     ជំងឺ HPVមេរោគតាមការរួមភេទ អាចបណ្ដាលឱ្យកើតជំងឺមហារីកបាន។ វ៉ាក់សាំងអាចបង្ការបានជាង 90% នៃជំងឺមហារីកដែលបង្កឡើងពី HPV។

    សាកសួរគ្រូពេទ្យកុមាររបស់អ្នកដើម្បីឱ្យប្រាកដថាកូនរបស់អ្នកមានបច្ចុប្បន្នភាពជាមួយនឹងវ៉ាក់សាំងដែលត្រូវបានណែនាំទាំងអស់សម្រាប់អាយុរបស់ពួកគេ រួមទាំងវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ A, រលាកថ្លើមប្រភេទ B, MMR, អុតស្វាយ និងគ្រុនស្វិតដៃជើង។

    វ៉ាក់សាំងបន្ថែមទៀតត្រូវបានណែនាំសម្រាប់កុមារដែលមានកត្តាប្រឈមហានិភ័យជាក់លាក់នានា។


    មានសំណួរអំពីវ៉ាក់សាំងដែរឬទេ? ពិគ្រោះជាមួយគ្រូពេទ្យកុមាររបស់កូនអ្នក ឬមើលធនធានដែលមានភាពល្បីល្បាញដូចជា AAP

    ត្រូវការជំនួយក្នុងការស្វែងរកវ៉ាក់សាំងសម្រាប់កូនរបស់អ្នកដែរឬទេ? សូមមើល
    ប្រតិទិនឥតគិតថ្លៃសម្រាប់កុមាររបស់យើង។.


    សុខភាពមាត់ធ្មេញ

    ក្មេង និងមនុស្សវ័យជំទង់ដែលមានធ្មេញមានសុខភាពល្អ គឺអាចញ៉ាំអាហារ និយាយ និងផ្ដោតលើការសិក្សារៀនសូត្របានល្អ។

    • រួមបញ្ចូលការសម្អាតធ្មេញដោយប្រើខ្សែអំបោះ និងដុះធ្មេញនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
    • បន្តមានបច្ចុប្បន្នភាពជាមួយនឹងការណាត់ជួបពិនិត្យមាត់ធ្មេញរៀងរាល់ 6 ខែម្ដង។

    ត្រូវការជំនួយក្នុងការស្វែងរកទន្តពេទ្យដែរឬទេ? សូមមើល ខិត្តប័ណ្ណរបស់យើង។

    អាហារូបត្ថម្ភ

    អាហាររូបត្ថម្ភល្អគឺមានសារៈសំខាន់សម្រាប់ការលូតលាស់ខួរក្បាល។ វាផ្ដល់ឱ្យកុមារ និងមនុស្សវ័យជំទង់នូវថាមពលដើម្បីសិក្សារៀនសូត្រ និងចូលរួមនៅក្នុងសកម្មភាពក្រៅកម្មវិធីសិក្សានានា។

    • របបអាហារគួរតែរួមមានបន្លែ និងផ្លែឈើ គ្រាប់ធញ្ញជាតិទាំងមូល និងប្រូតេអ៊ីន។
    • ផ្ដល់អាហារសម្រន់ដែលល្អដល់សុខភាព 1-3 ពេល និងអាហារ 3 ពេល ដើម្បីជួយឱ្យរាងកាយកុមាររីកលូតលាស់។

    ស្វែងយល់បន្ថែមអំពី ការបរិភោគអាហារដែលល្អដល់សុខភាព។

    សកម្មភាពរាងកាយ

    ការរក្សាភាពសកម្ម គឺផ្ដល់អត្ថប្រយោជន៍ដល់ទាំងរាងកាយ និងខួរក្បាល! សកម្មភាពដែលនាំឱ្យកុមារធ្វើចលនា គឺកសាងបំណិនចលករដែលមានប្រយោជន៍ដល់ការអាន ការសរសេរ និងបំណិនគណិតវិទ្យា។

    • ត្រូវការគំនិតអំពីរបៀបធ្វើឱ្យសកម្មដែរឬទេ? ចូលទៅកាន់ ធនធានសកម្មភាពរាងកាយរបស់យើង
    • សូមចងចាំថាត្រូវបំពេញការពិនិត្យរាងកាយមុនពេលចូលរួមសកម្មភាពកីឡារបស់អ្នកផង!

    ត្រូវការជំនួយក្នុងការស្វែងរកអ្នកផ្ដល់សេវាថែទាំសុខភាពសម្រាប់កូនរបស់អ្នកដែរឬទេ? ស្វែងរក ជម្រើសការថែទាំផ្នែកវេជ្ជសាស្ត្រ។

    ការគេង និងសម្រាក

    នៅពេលដែលកុមារ និងមនុស្សវ័យជំទង់ទទួលបានការគេងគ្រប់គ្រាន់ ពួកគេអាចផ្ដោតអារម្មណ៍ ចងចាំអ្វីដែលពួកគេរៀនចេះ និងគ្រប់គ្រងអារម្មណ៍របស់ពួកគេបានល្អប្រសើរ។

    • កុមារនៅអាយុចូលសាលា គួរតែទទួលបានការគេង 9-12 ម៉ោងក្នុងមួយយប់។
    • មនុស្សវ័យជំទង់មានអាយុ 13–18 ឆ្នាំ គួរតែទទួលបានការគេង 8-10 ម៉ោងក្នុងមួយយប់។

    សិស្សដែលគេងបានគ្រប់គ្រាន់អាចមានបញ្ហាផ្ដោតអារម្មណ៍ និងអាកប្បកិរិយាតិចតួច។

    សុខភាពផ្លូវចិត្ត និងអាកប្បកិរិយា

    នៅពេលដែលកុមារ និងមនុស្សវ័យជំទង់រៀនទទួលស្គាល់ និងចែករំលែកអារម្មណ៍របស់ពួកគេជាមួយមនុស្សពេញវ័យដែលអាចទុកចិត្តបាន ពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង។

    • ប្រសិនបើកូនតូច ឬកូនជំទង់របស់អ្នកកំពុងពិបាកដោយសារសុខភាពផ្លូវចិត្តរបស់ពួកគេ សូមទាក់ទងទៅកាន់គ្រូពេទ្យកុមាររបស់ពួកគេ។
    • យើងមានធនធានដើម្បីជួយអ្នកក្នុងការនិយាយទៅកាន់កូនរបស់អ្នកអំពី ការប្រើប្រាស់សារធាតុញៀន

    ទំនាក់ទំនងដែលមានការយកចិត្តទុកដាក់

    ទំនាក់ទំនងដំបូងបង្ហាញពីការរៀនសូត្រ និងការលូតលាស់របស់កុមារ។

    • មនុស្សពេញវ័យដែលឆ្លើយតបរហ័សជួយឱ្យកុមារមានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានការឱ្យតម្លៃ និងរៀនពីរបៀបចុះសម្រុងជាមួយអ្នកដទៃ។
    • ត្រូវការជំនួយក្នុងការចិញ្ចឹមកូនដែរឬទេ? សូមមើល កម្មវិធី Triple P របស់យើង។

    ការលេង

    នៅពេលកុមារលេង ពួកគេប្រើប្រាស់ការស្រមើស្រមៃ និងភាពច្នៃប្រឌិតរបស់ពួកគេ។ ពួកគេដោះស្រាយបញ្ហា និងរៀនធ្វើការទំនាក់ទំនងជាមួយអ្នកដទៃ។ ជំនាញទាំងនេះជួយពួកគេឱ្យរីកចម្រើននៅគ្រប់ផ្នែកនៃការលូតលាស់ទាំងអស់។

    សុខុមាលភាពគ្រួសារ

    សេវាកម្មដែលលើកកម្ពស់សុខុមាលភាពគ្រួសារ ជួយឪពុកម្ដាយក្នុងការរក្សាគ្រួសាររបស់ពួកគេឱ្យមានសុខភាពល្អ។ នៅពេលដែលក្រុមគ្រួសារមានសុខភាពល្អ មានសុវត្ថិភាព មានស្ថេរភាពហិរញ្ញវត្ថុ ពួកគេអាចផ្គត់ផ្គង់ការសិក្សារបស់កូនពួកគេបានល្អប្រសើរ។

    សូមមើល មជ្ឈមណ្ឌលធនធានគ្រួសារ របស់យើង សម្រាប់សេវាកម្មដើម្បីជួយអ្នកឱ្យរីកចម្រើនជោគជ័យ។

    ភាពឆ្លើយតបផ្នែកវប្បធម៌ និងភាសា

    ការកសាងការគោរពចំពោះការអនុវត្តវប្បធម៌ និងភាសាប្រើប្រាស់ក្នុងផ្ទះ ជំរុញដល់ការរីកចម្រើន និងការលូតលាស់របស់កុមារ តាមរយៈការយល់ដឹងថាពួកគេជានរណា និងមកពីណា។

    សំណួរដែលត្រូវបានចោទសួរជាញឹកញាប់

    Algunas enfermedades que se previenen con las vacunas, como la tos ferina y la varicela, todavía son comunes en los Estados Unidos. Otras enfermedades ya no lo son, gracias a las vacunas como la de la polio y la rubeola. Sin embargo, la pandemia del COVID-19 nos mostró que somos una sociedad global y lo rápido que puede propagarse una enfermedad. Si los niños no tienen todas sus vacunas, se pueden enfermar de gravedad y propagar la enfermedad en su comunidad.

    No. Muchos estudios y análisis continúan mostrando que no existe ninguna relación entre las vacunas y el autismo. Algunos de estos estudios han durado más de una década.

    Es imposible que se contagie de alguna enfermedad con la mayoría de las vacunas. Esto se debe a que para fabricar la vacuna solo se usan bacteria o virus muertos o solo parte de dichos organismos Así se fabrican las vacunas contra la hepatitis B, la influenza y la polio, para nombrar algunos pocos. La vacuna contra el COVID-19 tampoco puede transmitir la enfermedad. Utiliza un ARNm que enseña a sus células a producir una parte del virus, para poder aprender a defenderse de él. ¡El ARNm se degrada rápidamente en la célula dejando solo la protección que su cuerpo produjo!

    Algunas pocas vacunas utilizan versiones debilitadas del virus y podrían causar la enfermedad. Pero esto es poco frecuente. Si esto pasa, la enfermedad es mucho menos grave que adquirir la infección de otra manera. Las vacunas contra la varicela y MMR son dos ejemplos de este tipo de vacuna.

    Esto varía según la vacuna. Por ejemplo:

    • Para el COVID-19, el herpes zóster y la influenza, recomendamos que se apliquen la vacuna. La vacuna contra el COVID-19 proporciona mayor inmunidad y reduce el riesgo de desarrollar enfermedad grave después de la infección. La vacuna contra la influenza se ajusta cada año para incluir los cambios en el virus.
    • Para las vacunas como la de la varicela, un caso confirmado por un médico proporciona inmunidad. Hable con su médico si tiene preguntas acerca de otras vacunas y enfermedades.

    Las vacunas son recomendadas y necesarias a lo largo de nuestra vida para protegernos contra enfermedades graves. La protección de algunas vacunas infantiles desaparece con el tiempo, los refuerzos amplían esa protección. Necesita protección contra más enfermedades a medida que aumenta el riesgo de exposición, como al meningococo. Necesita otras vacunas con más frecuencia debido a mutaciones virales, como la influenza.

    Sí. Los niños adquieren más antígenos de las actividades diarias que de las vacunas. Su sistema inmunitario está acostumbrado a esto y puede manejarlo. Durante las pruebas, se aseguran de que las vacunas sean seguras para administrarlas al mismo tiempo con otras autorizadas. Muchas investigaciones se dirigen hacia cuándo se deben administrar las vacunas a los niños, para asegurarse de que las reciban antes de que estén en mayor riesgo. Por ejemplo, administramos las Tdap a las personas embarazadas y durante la infancia porque la tos ferina puede ser muy peligrosa para los bebés pequeños.

    ¡Sí! La vacunación es lo más importante que puede hacer para proteger la salud de sus hijos, no solo en el presente sino durante su larga vida. Gracias a la vacunación, ya no vemos muchos casos de ciertas enfermedades, como el sarampión. Todavía puede enfermarse, pero la vacuna ayuda a proteger de los casos graves, las hospitalizaciones, por casos de influenza, COVID-19 y paperas.

    Sí. Las vacunas son muy seguras. Actualmente, los Estados Unidos tiene el suministro de vacunas más seguras de la historia. Nuestro sistema de seguridad de vacunas de larga data garantiza que sean lo más seguras posible. Millones de niños reciben vacunas de manera segura cada año. Cada vacuna sigue el mismo proceso para obtener la aprobación. Incluso las vacunas contra el COVID-19 pasaron por todos los pasos para su aprobación. El apoyo financiero les permitió avanzar rápidamente en el proceso.

    La mayoría de los efectos secundarios están documentados y aparecen en un período de 8 semanas. Muchos estudios muestran que las vacunas no causan trastornos como el autismo, la esclerosis múltiple ni la diabetes tipo 1. La vacuna contra el COVID-19 puede ser más reciente, pero las vacunas de ARNm no lo son. Son parte de investigaciones en curso contra el cáncer, el zika, la influenza y la rabia. El ARNm en la vacuna contra el COVID-19 desaparece del cuerpo en un período de 24 horas.

    Se reportaron casos poco comunes de miocarditis (inflamación del músculo cardíaco) y pericarditis (inflamación del recubrimiento externo del corazón) después de que los niños y adolescentes recibieron la vacuna contra el COVID-19. Aunque es un problema grave, la mayoría de los casos de miocarditis causados por la vacuna se resolvieron rápidamente con poca intervención médica La miocarditis es más común después de contraer una infección por COVID-19.