Search
Close this search box.
Search
Close this search box.

សំណួរដែលបានសាកសួរជាញឹកញាប់អំពីអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM)

តើអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM) ជាអ្វី?

អ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (Certified Food Protection Manager, CFPM) បានទទួលការបណ្តុះបណ្តាល CFPM ដែលទទួលស្គាល់ដោយ ANSI និងធានាបានថាគ្រឹះស្ថាន និងបុគ្គលិកផ្នែកចំណីអាហារអនុវត្តតាមការប្រតិបត្តិផ្នែកសុខភាពចំណីអាហារ។

តើនរណាជាអ្នកត្រូវការអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM)?

គ្រឹះស្ថានភាគច្រើនត្រូវការ CFPM មួយរូប។ អ្នកអាចនឹងមិនចាំបាច់មាន CFPM នោះទេ ប្រសិនបើគ្រឹះស្ថានរបស់អ្នកមានហានិភ័យទាប។ 

អ្នកអាចនឹងមានហានិភ័យទាប ប្រសិនបើអ្នកជាហាងលក់ទំនិញ រោងភាពយន្ត រទេះលក់ហត់ដក បញ្ជរលក់កាហ្វេ ស្ដង់លក់នំផ្អែមស៊ីនណាម៉ុន ឬនំព្រឹតសែល ហាងលក់ការ៉េម ឬតូបលក់អាហារបណ្ដោះអាសន្ន។

ឧទាហរណ៍ ប្រសិនបើអ្នកត្រឹមតែ៖

  • បម្រើជូន ឬលក់តែអាហារខ្ចប់។
    រួមមានការគ្រប់គ្រងសីតុណ្ហភាពដើម្បីសុវត្ថិភាព (TCS) ដែលត្រូវរក្សាភាពត្រជាក់ ដូចជាធុងទឹកដោះគោជាដើម។
  • រៀបចំតែអាហារដែលមិនត្រូវការ TCS។
    ដូចជានំផ្អែមស៊ីនណាម៉ុន ស្ករគ្រាប់ ដូណាត់ នំព្រីតសែល ឬភេសជ្ជៈលាយទឹកស៊ីរ៉ូ។
  • កម្ដៅតែអាហារដែលកែច្នៃបែបពាណិជ្ជកម្ម អាចបរិភោគបានភ្លាមៗ។
    រួមមានឡាតេ និងអាហារត្រូវការ TCS ដែលត្រូវរក្សាកម្ដៅដូចជាហត់ដកជាដើម។
  • បម្រើជូនម្ហូបអាហារបណ្ដោះអាសន្ននៅព្រឹត្តិការណ៍រយៈពេលខ្លី។
    ដូចជាការតាំងពិព័រណ៍ និងបុណ្យទាននានា។

មិនច្បាស់ថាតើអ្នកត្រូវការ CFPM មែនទេ? សូមទាក់ទងមកកាន់យើងតាមរយៈ food@tpchd.org ឬ (253) 649-1417។

តើខ្ញុំត្រូវការអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM) 1 នាក់ក្នុងមួយវេន ឬក្នុងមួយគ្រឹះស្ថាន?

ចាប់ពីថ្ងៃទី1 ខែមីនា ឆ្នាំ2023 គ្រឹះស្ថានចំណីអាហារភាគច្រើន នឹងចាំបាច់ត្រូវមានបុគ្គលិកម្នាក់ដែលមានវិញ្ញាបនបត្រអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM)។ 

CFPM ម្នាក់អាចនឹងជួយគាំទ្រលើសពី 1 គ្រឹះស្ថាន។ ដូចជាភោជនីយដ្ឋាន ឬហាងដែលមានទីតាំងច្រើន។

CFPM មិនចាំបាច់នៅទីតាំងជានិច្ចនោះទេ។ ប៉ុន្តែ សំណៅមួយច្បាប់នៃវិញ្ញាបនបត្រដែលមានសុពលភាព ត្រូវតែមានផ្តល់ជូនក្នុងអំឡុងពេលការត្រួតពិនិត្យ។ 

តើមានអ្វីកើតឡើង ប្រសិនបើអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM) របស់ខ្ញុំឈប់ពីការងារ?

អ្នកមានរយៈពេល 60 ថ្ងៃដើម្បីជួល CFPM ថ្មីម្នាក់ ឬឱ្យបុគ្គលិកបច្ចុប្បន្នម្នាក់ទទួលការបណ្តុះបណ្តាល CFPM ដែលទទួលស្គាល់ដោយ ANSI។ យើងក៏ផ្តល់ជូនការបណ្តុះបណ្តាល CFPM ដោយផ្ទាល់ផងដែរ។

តើខ្ញុំទទួលបានវិញ្ញាបនបត្រអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM) បានដូចម្តេច?

អ្នកត្រូវតែទទួលការបណ្តុះបណ្តាលដែលទទួលស្គាល់ដោយ ANSI និងជាប់ការធ្វើតេស្តដើម្បីក្លាយជា CFPM។ យើងក៏ផ្តល់ជូនការបណ្តុះបណ្តាល CFPM ដោយផ្ទាល់ផងដែរ។

តើការបណ្តុះបណ្តាលអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM) មានសុពលភាពក្នុងរយៈពេលប៉ុន្មាន?

វិញ្ញាបនបត្រ CFPM មានសុពលភាពរយៈពេល 5 ឆ្នាំមុនពេលអ្នកចាំបាច់ត្រូវបន្តសុពលភាព។

តើវិញ្ញាបនបត្រអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM) ខុសគ្នាដូចម្តេចពីប័ណ្ណបុគ្គលិកចំណីអាហារ?

CFPM គឺជាថ្នាក់កម្រិតខ្ពស់ផ្នែកសុវត្ថិភាពចំណីអាហារ។ អ្នកស្វែងយល់បន្ថែមអំពី៖

  • តើនរណាជាអ្នកទទួលខុសត្រូវ (Person in Charge, PIC)?
  • ការបង្ហាញចំណេះដឹងដោយ PIC។
  • មូលដ្ឋានមីក្រូជីវវិទ្យា។
  • របៀបបង្ការជំងឺដែលមាននៅក្នុងចំណីអាហារ។
  • ការសម្អាត និងអនាម័យ។
  • ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងវិភាគលើគ្រោះថ្នាក់នៃចំណីអាហារ (Hazard Analysis Critical Control Point, HACCP)។
  • ពេលវេលា និងសីតុណ្ហភាព។
  • អត្ថប្រយោជន៍ចំពោះគ្រឹះស្ថានចំណីអាហារ។
  • បង្កើនប្រាក់ចំណេញតាមរយៈអនាម័យកាន់តែល្អប្រសើរ។
  • យល់ដឹងច្រើនបន្ថែមទៀតអំពីបទបញ្ញត្តិ។

គ្រប់បុគ្គលិកចំណីអាហារទាំងអស់ ត្រូវតែមានប័ណ្ណបុគ្គលិកចំណីអាហាររបស់រដ្ឋវ៉ាស៊ីនតោន ប៉ុន្តែគ្រឹះស្ថានរបស់អ្នកត្រូវការតែ CFPM ម្នាក់ប៉ុណ្ណោះ។

តើអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM) ត្រូវការប័ណ្ណបុគ្គលិកចំណីអាហារដែរឬទេ?

អ្នកត្រូវការប័ណ្ណបុគ្គលិកចំណីអាហារ ប្រសិនបើអ្នកធ្វើការជាមួយ៖

  • ចំណីអាហារដែលមិនមានការវេចខ្ចប់។
  • សម្ភារៈ ឬបរិក្ខារចំណីអាហារ។
  • ផ្ទៃទីកន្លែងណាមួយដែលមនុស្សដាក់ចំណីអាហារដែលមិនមានការវេចខ្ចប់។

CFPM ក៏ត្រូវការដឹងអំពីបទបញ្ញត្តិសុវត្ថិភាពចំណីអាហាររដ្ឋវ៉ាស៊ីនតោនផងដែរ។ វគ្គសិក្សា CFPM ដែលទទួលស្គាល់ដោយ ANSI ភាគច្រើនមិនរួមបញ្ចូលបទបញ្ញត្តិជាក់លាក់សម្រាប់រដ្ឋវ៉ាស៊ីនតោននោះទេ។ យើងណែនាំឱ្យពួកគេទទួលបានប័ណ្ណបុគ្គលិកចំណីអាហាររបស់ពួកគេផងដែរ។

យើងផ្តល់ជូនការបណ្តុះបណ្តាល CFPM ដោយផ្ទាល់ផងដែរ។ អ្នកនឹងទទួលបានវិញ្ញាបនបត្រ CFPM ប័ណ្ណបុគ្គលិកចំណីអាហាររដ្ឋវ៉ាស៊ីនតោន និងអាចកាត់បន្ថយថ្លៃលិខិតអនុញ្ញាតរបស់អ្នកដោយការចុះធ្វើការត្រួតពិនិត្យដោយខ្លួនឯង។

តើអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលត្រូវបានបញ្ជាក់ (CFPM) ធ្វើអ្វីខ្លះ?

CFPM ធានាថា៖ 

  • បុគ្គលដែលទទួលខុសត្រូវម្នាក់ៗគឺទទួលបានការបណ្ដុះបណ្ដាល និងអាចរក្សាបាន ការតាមដានគ្រប់គ្រងយ៉ាងសកម្
  • នីតិវិធី និងផែនការដែលតម្រូវចាំបាច់ គឺមាននៅពេលបច្ចុប្បន្ននេះ និងត្រូវបានប្រើប្រាស់។

តើអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM) ចាំបាច់ត្រូវមាននៅតាមគ្រឹះស្ថានរបស់អ្នកដែរឬទេ?

CFPM មិនចាំបាច់នៅទីតាំងជានិច្ចនោះទេ។ ប៉ុន្តែ សំណៅមួយច្បាប់នៃវិញ្ញាបនបត្រដែលមានសុពលភាពត្រូវតែមានក្នុងអំឡុងពេលការត្រួតពិនិត្យ។ 

ហេតុអ្វីបានជាខ្ញុំត្រូវមានអ្នកគ្រប់គ្រងផ្នែកការពារចំណីអាហារដែលមានការបញ្ជាក់ (CFPM)?

ច្បាប់រដ្ឋវ៉ាស៊ីនតោន តម្រូវឲ្យគ្រឹះស្ថានភាគច្រើនមាន CFPM យ៉ាងតិច 1 នាក់។


មិនច្បាស់ថាតើអ្នកត្រូវការ CFPM មែនទេ? សូមទាក់ទងមកកាន់យើងតាមរយៈ food@tpchd.org ឬ (253) 649-1417។